ការតំឡើងប្រាក់ខែបន្ថែម

ក្រសួងការងារបានប្រកាសឲ្យតំឡើងប្រាក់ខែចំនួន ៥ ដុល្លាបន្ថែមទៀតដល់កម្មកររោងចក្រ។

សរសេរដោយ៖ កញ្ញា ឡុង ពេជ្រលក្ខិណា និង កញ្ញា លីវ ដាណែត

កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ និង ដេរស្បែកជើងប្រហែល ៤០០ ០០០នាក់នឹងត្រូវបានតំឡើងប្រាក់ខែបន្ថែមទៀតចំនួន ៥ដុល្លា ក្នុង១ខែ គិតចាប់ពីខែមករា ឆ្នាំ២០១២ ។ ការផ្លាស់ប្តូរនេះបានធ្វើអោយ ប្រាក់ឈ្នួលអប្បបរមាកើនឡើងពី ៦១ដុល្លា ទៅ៦៦ដុល្លាក្នុង១ខែ។ ការតំឡើងប្រាក់ខែនេះជាលទ្ធផលនៃការចរចាររវាងក្រសួងការងារ និងនិយោជក។ ដើម្បីជាការដោះដូរ រដ្ឋាភិបាលបានយល់ព្រមអោយពន្យាពេលបង់ពន្ធលើប្រាក់ចំនេញ១%ពីឆ្នាំ២០១៣ទៅដល់ឆ្នាំ២០១៥។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ការតំឡើងប្រាក់ខែនេះមានបំណងជួយឲ្យកម្មកររោងចក្រមានសុខភាពល្អ។ ជាធម្មតា កម្មកររោងចក្រតែងតែមិនបរិភោគអាហារ ហើយធ្វើការបន្ថែមម៉ោងដើម្បីយកលុយនោះទៅផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេនៅឯស្រុកកំណើត។

lSource: "ការតំឡើងប្រាក់ខែបន្ថែមដល់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់")

loading...
Loading...